សម្ដេច ហ៊ុន សែន បញ្ជាឱ្យបិទសាលារៀនក្នុងទីរួមខេត្តសៀមរាបបន្ទាប់ពីបុរសជនជាតិខ្មែរម្នាក់............
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបិទសាលារៀនក្នុងទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺកូវីត១៩ ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។
ការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕

No comments:
Post a Comment